ពិធីបុណ្យក្នុងព្រះពុទ្ធសាសនា

ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា សូមព្រះមរមរាជានុញ្ញាតដ៌ខ្ពង់ខ្ពស់ជាទីបំផុត ក្រាបបង្គំថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជភាពជាតិខ្មែរ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់ជាទីបំផុត ដែលទ្រង់យាងសោយទីវង្គតក្នុងព្រះជន្មាយុ ៩០ វស្សា នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ វេលាម៉ោង ១:២០ នាទី ទៀបភ្លឺ ដោយជរាពាធ។ ឥទំ វោ បុញ្ញំ មហាវីររាជស្ស ហោតុ សុខិតោ ហោតុ មហាវីររាជា ក្នុងថ្ងៃប្រកបដោយទុក្ខក្រៀបក្រំនេះ ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់ សូមលើកអញ្ជលី ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងបុណ្យកុសលគ្រប់យ៉ាងរបស់ទូលព្រះបង្គំ ខ្ញុំម្ចាស់ដែលបានបំពេញធ្វើមកហើយ សូមថ្វាយ ព្រះករុណាជាអម្ចាស់ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សូមព្រះមហាវីរក្សត្រទ្រង់ព្រះមេត្តាអនុមោទនានូវបុណ្យកុសលនេះ ហើយសូមព្រះអង្គទ្រង់សម្រេចនូវព្រះបរមសុខគ្រប់យ៉ាង និងបានបដិសន្ធិ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់បំផុត ទ្រង់ទទួលនូវមហាកុសលទាំងឡាយនេះ អំពីទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា។
  
​​ពិធីបុណ្យ
បុណ្យមាឃបូជា
បុណ្យពិសាខបូជា
បុណ្យចូលព្រះវស្សា
បុណ្យភ្ជំបិណ្ឌ
បុណ្យចេញព្រះវស្សា
បុណ្យកឋិនទាន
​​គេហទំព័រព៌ត័មាន
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo

បុណ្យចេញព្រះវស្សា

     លុះផុតកំណត់ចាំវស្សា៣ខែហើយ នៅថ្ងៃ១៥កើត ពេញបូណ៌មីខែ ភទ្របទ(ពាក់កណ្តាលខែតុលា) ភិក្ខុសង្ឃត្រូវធ្វើកិច្ចចេញវស្សារបស់ ខ្លួនវិញដែលហៅថា “បុណ្យចេញវស្សា ” ឬ “ បុណ្យបវរណា ”។ ពិធីបវរ ណានេះ ភិក្ខុមួយអង្គៗត្រូវប្រកាសខ្លួនដាក់កាយឱ្យសង្ឃ ឬបុគ្គលគ្នាឯង ធ្វើការរិះគន់ ក្រែងមានប្រព្រឹត្តខុសឆ្គងឬលើសបញ្ញត្តិណាមួយ ក្នុងការចាំ វស្សា៣ខែកន្លងមកនោះ ទោះដោយការឃើញក្តី ការស្តាប់ឮក្តីនិងការ រង្គៀសក្តី ក៏សួមឱ្យលើកឡើងនិងបង្ហាញនូវភ័ស្តុតាងច្បាស់លាស់ដើម្បី ភិក្ខុប្រព្រឹត្តខុសធ្វើការកែប្រែ ឱ្យប្រសើរឡើងវិញ។ មានរឿងមួយទាក់ទង នឹងភិក្ខុសង្ឃធ្វើបវរណាចេញវស្សានេះថា៖ “ សម័យមួយ ព្រះសម្ពុទ្ធទ្រង់ គង់នៅក្នុងវត្តជេតពន ដែលជាអារាមរបស់ អនាថបណ្ឌិកសេដ្ឋី ជិតក្រុង សាវត្ថី។ គ្រានោះឯង មានភិក្ខុជាច្រើនដែលជាមិត្រស្និទស្នាលនឹងគ្នា បានជួបជុំគ្នាចូលវស្សាក្នុងអាវាសវត្តមួយក្នុងកោសលជនបទ។ ភិក្ខុទាំង អស់បានត្រិះរិះថា ' តើយើងត្រូវធ្វើដូចម្តេចដើម្បីឱ្យបានសុខ កុំឱ្យមាន ការទាស់ទែងខ្វែងគំនិតគ្នា នៅពេលចាំវស្សា និងមិនឱ្យមានការលំបាក ដោយអាហារបិណ្ឌបាត្រផង?' ភិក្ខុទាំងអស់ ក៏ព្រមព្រៀងគ្នាថា ' យើងមិន ត្រូវនិយាយរកគ្នា មិនត្រូវចរចាររកគ្នាទៅវិញទៅមកទេ។ បើយើងត្រូវការ ពឹងពាក់គ្នា ត្រូវតែប្រើកាយវិការជាសញ្ញា' “។ កាលបានព្រមព្រៀងគ្នា យ៉ាងដូច្នោះហើយ ភិក្ខុទាំងនោះ ក៏លែងស្តីរកគ្នា រហូតគ្រប់៣ខែ។លុះចេញ វស្សាហើយ បន្ទាប់ពីបានរៀបចំទុកដាក់សេនាសនៈរួចមក ភិក្ខុទាំងនោះ ប្រដាបដោយបាត្រ និងចីវរ ចេញដំណើរទៅកាន់ ទីក្រុងសាវត្ថី ដើម្បីចូល ទៅគាល់ ព្រះដ៏មានព្រះភាគ ក្នុងវត្តជេតពន នោះ។ព្រះសាស្តាក៏ទ្រង់ត្រាស់ សួរថា៖ “ ម្នាលភិក្ខុទាំងឡាយ! អ្នកទាំង ឡាយ ល្មមអត់ធន់នូវសេចក្តីទុក្ខ លំបាកបានដែរឬទេ? ឥរិយាបថ ប្រព្រឹត្តទៅបានស្រួលដែរឬទេ? ចុះអ្នក ទាំងឡាយ ជាបុគ្គលព្រមព្រៀងគ្នា ស្រុះស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំ វស្សាដោយសុខសប្បាយ ហើយឬ?”។

ភិក្ខុទាំងនោះក្រាបទូលថា៖ “ បពិត្រព្រះអង្គដ៏ចំរើន! យើងខ្ញុំព្រះអង្គទាំងអស់គ្នា នៅចាំវស្សាដោយសប្បាយ ក៏ព្រោះតែយើងខ្ញុំព្រះអង្គ មានគំនិតឯកភាពគ្នាថា ' យើងខ្ញុំទាំងឡាយ មិនគប្បីហៅរកគ្នា មិនគប្បីចរចាររកគ្នាទៅវិញទៅមក នោះទើប មានឈ្មោះថា ជាអ្នកព្រមព្រៀងគ្នា ស្រុះស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំវស្សាដោយ សប្បាយ ”។កាលទ្រង់ព្រះសណ្តាប់នូវពាក្យយ៉ាងនេះហើយ ព្រះសាស្តាក៏ទ្រង់មានព្រះ បន្ទូលថា៖ “ ម្នាលភិក្ខុទាំងឡាយ! អ្នកនៅចាំវស្សាបែបនេះ ពិតជាមិនសប្បាយទេ។ ប៉ន្តែ អ្នកទាំងឡាយបែរជាប្តេជ្ញាថា ខ្លួនជាអ្ននៅចាំវស្សាដោយសប្បាយទៅវិញ។ ការចាំ វស្សារបស់អ្នកទាំងឡាយ ដូចជាការរស់នៅរបស់បសុសត្វ (សត្វដែលគេចិញ្ចឹម) ឬក៏ដូច ជាការរស់នៅរបស់សត្វពពែ ឬក៏ដូចជាការរស់នៅរបស់បុគ្គលប្រមាទ តែនៅប្តេជ្ញាថាខ្លួន ជាអ្នករស់នៅដោយសប្បាយ។ ម្នាលមោឃបុរស! អ្នកមិនសមបើនឹងសមាទាននូវ មូគវត្ត (វត្តរបស់មនុស្សគ) ដែលជា តិតិ្ថយសមាទាន (សមាទានរបស់ពួកតិរ្ថិយ)ទេ អំពើទាំងនេះ មិនមែនជាអំពើដែលនាំឱ្យគេជ្រះថ្លាទេ “។ ព្រះសាស្តាទ្រង់បន្ទោសភិក្ខុទាំងនោះ យ៉ាងដូច្នោះហើយ ក៏ទ្រង់សម្តែងនូវធម្មីកថា ថា៖ “ ម្នាលភិក្ខុទាំងឡាយ! ភិក្ខុមិនត្រូវសមាទាននូវមូគវត្តដែលជាតិតិ្ថយសមាទានទេ ភិក្ខុ ណាសមាទាននឹងត្រូវអាបត្តិទុក្កដ “។ ព្រះសម្ពុទ្ធទ្រង់បញ្ញត្តិ ដោយបទបាលីថា៖ “ អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខុនំ តីហិ ឋានេហិ បវារេតុំ ទិដ្ឋេន វា សុតេន វា បរិសង្គាយ វា “ ប្រែថា៖ “ ម្នាលភិក្ខុទាំងឡាយ! តថាគតអនុញាតឱ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សារួចហើយ អាចបវរណាដោយស្ថាន៣ យ៉ាងគឺ៖ ដោយឃើញក្តី ដោយឮក្តី និងដោយរង្គៀសក្តី “។ បុណ្យចេញវស្សានេះ ក៏មានប្រវត្តិជាប់ទាក់ទងទៅនឹងរឿង ព្រះពុទ្ធអង្គផ្ទាល់ដែរ។ យោង តាមរឿងនេះថា៖ “ ពេលមួយ ព្រះពុទ្ធទ្រង់គង់ចាំព្រះវស្សាអស់ត្រៃមាស នៅឯតាវតឹង្ស សួគ៌ាឋាន ជាកន្លែង ដែលព្រះពុទ្ធទ្រង់សម្តែងព្រះអភិធម្មទេសនា ប្រោសមាយាទេវបុត្រ (ដែលត្រូវជាអតីតព្រះមាតារបស់ព្រះអង្គ) និងពួកទេវតាដទៃទៀត។ នៅពេលចេញវស្សា ព្រះអង្គក៏យាងចុះមកកាន់ឋានមនុស្សលោកវិញ ដោយមានការទទួលស្វាគមន៍និងបដិ សណ្ឋារកិច្ច យ៉ាងសប្បាយរីករាយក្រៃលែង។ រឿងនេះបានកើតឡើង៧ឆ្នាំ បន្ទាប់អំពីព្រះ ពុទ្ធទ្រង់បានត្រាស់ដឹង។ ពិធីយ៉ាងអ៊ឹកធឹកនេះ ប្រារព្ធឡើងដើម្បីរំឭកដល់ព្រឹត្តិការណ៍ ដ ៏សំខាន់នេះ។ កន្លែងទ្រង់យាងចុះនោះឈ្មោះ “ ក្រុងសង្កសៈ “ ស្ថិតនៅខាងជើងប្រទេស ឥណ្ឌា។ក្នុងពេលធ្វើបុណ្យចេញវស្សានេះ ជាទូទៅនៅពេលល្ងាចឬយប់ថ្ងៃ១៥កើត ខែអស្សុជ ភិក្ខុសង្ឃដែលគង់ចាំវស្សា អស់ត្រៃមាស ក្នុងអាវាសណាមួយ ត្រូវជួបជុំគ្នាក្នុងព្រះវិហារ ដើម្បី នមស្សការព្រះរតនត្រ័យ និងសម្តែងអាបត្តិ។ ពុទ្ធបរិស័ទនិមន្តព្រះសង្ឃសម្តែងធម៌ទេសនា “ រឿងព្រះវេស្សន្តរ “ គឺជារឿងព្រះពោធិសត្វ ដែលយោនយកកំណើតក្នុងជាតិចុងក្រោយ បង្អស់ ដើម្បីបំពេញទានបារមី។ ទេសនាមហាជាតក៍ត្រូវយកមកសម្តែងជូនពុទ្ធបរិស័ទជាទី សណ្តាប់ ក្នុងរាត្រីនោះដែរ។ព្រឹកឡើង ពុទ្ធបរិស័ទយកស្រាក់បាយ សម្លនិងចង្ហាន់ផ្សេងៗមក ឈរតម្រៀបគ្នាជាជួររង់ចាំដាក់បាត្រ ព្រះសង្ឃដែលមានភ្នែកដាក់ចុះនិងកាន់ទ្រនូវបាត្រ និមន្តសន្សឹមៗតាមជួរសប្បុរសជន ដើម្បីទទួលចង្ហាន់បិណ្ឌបាត្រ ប្រកបដោយសេចក្តីមេត្តា និងកាយវិការស្រគត់ស្រគំសមរម្យ។បន្ទាប់មក សប្បុរសជនទាំងអស់នាំគ្នាទៅជួបជុំនៅ ក្នុងសាលាធំ ជាកន្លែងដែលពុទ្ធបរិស័ទប្រារព្ធពិធីផ្សេងៗ ដើម្បីសមាទាននិច្ចសីលឬឧបោសថ សីល ស្តាប់ព្រះសង្ឃសម្តែងធម្មទេសនា និងធ្វើសមាធិ។កម្មវិធីប្រជាប្រិយផ្សេងៗ ត្រូវបានយក មកសម្តែងនិងអប់រំប្រជាពលរដ្ឋ។ ការកំសាន្តសប្បាយ និងការធ្វើបុណ្យតែងប្រព្រឹត្តឡើងក្នុង ពេលជាមួយគ្នា៕
Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo
   រក្សាសិទ្ធិគ្រប់យ៉ាងដោយ ទុយ វុឌ្ឍី ចេញផ្សាយឆ្នាំ ២០១៣
កែសម្រួលឡើងវិញដោយ៖ វ៉ន ណារ៉ូ ខែកុម្ភះ ឆ្នាំ២០២២